Sunday, May 3, 2015

Thai and their neighbor economic.



I will be translate to Khmer language as soon as possible for to make sure you understand clearly about the economic situation in ASEAN, especially ASEAN main land.

http://m.prachachat.net/news_detail.php?newsid=1430585293




Monday, April 27, 2015

របៀងសេដ្ឋកិច្ចភាគខាងត្បូង



បរិវេណរបៀងសេដ្ឋកិច្ចភាគខាងត្បូង (Southern Economic Corridor SEC)



ខ្សែបន្ទាត់របៀងសេដ្ឋកិច្ចភាគខាងត្បូង ជាការអភិវឌ្ឍន៍បណ្ដាញគមនាគមរវាងប្រទេសថៃ​
កម្ពុជា និងវៀតណាម ដោយខ្សែបន្ទាត់នេះប្រកបដោយច្រករបៀងតូចៗចំនួន 3 ខ្សែ ហើយមានមួយខ្សែទៀតជាច្រករបៀងខាងក្នុងសម្រាប់តភ្ជាប់ ដែលខ្សែបន្ទាត់របៀងសេដ្ឋកិច្ចទាំងនោះរួមមាន


  1. ​​Central Sub-Corridor  ក្រុងបាងកក-ភ្នំពេញ​ (ឆ្លងកាត់ R5 ឫ R6)​ - ហូជីមិុញ- វាំងតៅ
  2. Northern Sub-Corridor ក្រុងបាងកក-សៀមរាប- ស្ទឹងត្រែង-រតនៈគីរី-អូួយ៉ាដាវ-ភ្លៃគូ-គុយង៉ន
  3. Southern Coastal Sub-Corridor  ក្រុងបាងកក-ត្រាត-កោះកុង-ហាទៀន-កាម៉ៅ-ណាមឃែន
  4. Inter-Corridor Link (តភ្ជាប់របៀងខាងក្រៅទាំង 3 ជាមួយនិងរបៀងសេដ្ឋកិច្ចខាងកើត​ -លិច EWEC) ​ខេត្ដព្រះសីហនុ-ភ្នំពេញ-ក្រាទី-ស្ទឹងត្រែង-ដាងក្រឡ-ប៉ាកសេ-សៈវណ្ណខេត្ត
* វត្ថុបំណងនៃការចាប់ផ្ដើមបង្កើត SEC​ គឺ
  • ​ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍នៅក្នុងតំបន់ គាំទ្រការរួមក្រុមសេដ្ឋកិច្ច គាំទ្រការបង្កើនការធ្វើពាណិជ្ជកម្មនិងវិនិយោគទុនរវាងគ្នានិងគ្នា បង្កភាពងាយស្រួលក្នុងការផ្លាស់ប្ដូរគ្នានិងការអភិវឌ្ឍន៍តាមខ្សែបន្ទាត់ភាគខាងកើត-ខាងលិច រវាង​ប្រទេសថៃ-កម្ពុជា-វៀតណាម និងមួយផ្នែកភាគខាងត្បូងនៃប្រទេសឡាវ
  • ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចដែលស្ថិតនៅក្នុងទីក្រុងប្រជុំជនសំខាន់ៗ របស់ប្រទេសថៃ-កម្ពុជានិងវៀតណាមតាមរយៈការតភា្ចប់គ្នាតាមបណ្ដាញគមនាគមផ្លូវថ្នល់និងរថភ្លើង
* គម្រោងខាងផ្នែកដឹកជញ្ជូន តាមរយៈ SEC​ មានដួចជា៖
  1. គម្រោងជួលជុលផ្លូវ R1 បាងកក-ភ្នំពេញ-ហូជីមិុញ-វាំងតៅ
  2. គម្រោងអភិវឌ្ឍន៍ផ្លួវ R10 បាងកក-កោះកុង-កំពត-ហាទៀន-កាម៉ៅ-ណាមឃែន
  3. គម្រោងជួលជុលផ្លូវភាគខាងត្បូងឡាវនិងខេត្តព្រះសីហនុ
  4. គម្រោងអភិវឌ្ឍន៍ផ្លួវនៃតំបន់កណ្ដាលភាគខាងលិចរបស់កម្ពុជា-និងភាគខាងកើត (វៀតណាម)
  5. គម្រោងអភិវឌ្ឍន៍ផ្លួវរថភ្លើងថៃ-កម្ពុជា-វៀតណាម
  6. គម្រោងជួលជុលកំពង់ផែក្រុងភ្នំពេញនិងខេត្តព្រះសីហនុ (កម្ពុជា)​ ព្រមទាំងកំពង់ផែវាំងតៅ (វៀតណាម)​
  7. គម្រោងអភិវឌ្ឍន៍និងលើកកំពស់អាកាសយាន្ដដ្ឋានប៉ាកសេ (ឡាវ)​  និងអាកាសយាន្ដដ្ឋានខេត្តរតនៈគីរីនិងស្ទឹងត្រែងរបស់កម្ពុជា
  8. បង្កភាពងាយស្រួលសម្រាប់ការផ្លាស់ប្ដួរនិងដឹកជញ្ជូនទំនិញនិងជនអន្ដោប្រវេស
  9. ការអភិវឌ្ឍន៍ធនធានមនុស្សនៃផ្នែកគមនាគមដឹកជញ្ជូន
  10. ការតភ្ជាប់ប្រព័ន្ធខ្សែភ្លើង
  11. ការលើកស្ទួយកិច្ចសហប្រតិបត្តិការណ៍ងរឿងថាមពលនៅក្នុងតំបន់
  12. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នសង្គម​ និងគមនាគម
  13. ការអភិវឌ្ឍន៍​ និងលើកស្ទួយវិស័យទេសចរណ៍តំបន់ទន្លេមេគង្គ
  14. ផែនការសាងកិច្ចសហប្រតិបត្តិការណ៍ផ្នែកសេដ្ឋកិច្ចរវាងប្រទេសថៃ-កម្ពុជា
ប៉ុន្ដែគម្រោងដែលសំខាន់បំផុតលំដាប់ដំបូងៗគឺ គម្រោងការជួសជុលនិងអភិវឌ្ឍន៍ផ្លួវ R1 និង​ R10 ដែលគម្រោងទាំងនេះទទួលបានជំនួយពី ធនាគារអភិវឌ្ឍន៍អាសីុ (ADB) ។ 





Sunday, April 26, 2015

រូបិយវត្ថុ



រូបិយវត្ថុ


*​ រូបិយវត្ថុ ជាវត្ថុឫឩបករណ៍កណ្ដាលដែលគេប្រើជាសម្រាប់ដោះដូរគ្នាទៅវិញទៅមកនិងប្រើសម្រាប់ជម្រះបំណុល។
-​ រូបិយវត្ថុ អាចមានលក្ខណៈជា កាក់ (Coin)  ក្រដាស់ប្រាក់ (Bank Notes) បញ្ញើតាមតម្រូវការ (Demand Deposits) ដែលអាចបញ្ជាចាយបានតាមរយៈ សែក (Cheque) និងប័ត្រក្រេឌិត (Credit Card)។
- ចំណែកឯ ប្រាក់សន្សំ បញ្ញើរប្រចាំ ទ្រព្យសម្បត្ដិរដ្ឋ ហ៊ុន មិនត្រូវបានចាត់ទុកថាជារូបិយវត្ថុទេ ព្រោះទាំងអស់នេះពុំមានលក្ខណៈងាយស្រួលក្នុងការបម្លែងជារូបិយវត្ថុ ប៉ុន្ដែគេហៅពពួកទាំងអស់នេះថា វត្ថុដែលស្រដៀងរូបិយវត្ថុ (Near Money)

* តួនាទីរបស់រូបិយវត្ថុ (Function of Money)
- ជាឩបករណ៍កណ្ដាលនៃការដោះដូរ (Medium of Exchange)
- ជាឩបករណ៍សម្រាប់វាស់ឫកំណត់តម្លៃរបស់ផលិតផលនិងសេវាកម្ម (Standard of Value)
- ជាមាត្រដ្ឋាននៅក្នុងការពន្យាពេលជម្រះបំណុល (Standard of Deferred Payments)
- ជាឩបករណ៍នៃការស្ដុកនិងតមល់តម្លៃ (Store of Value)
* បរិមាណរូបិយវត្ថុ​ និងតម្រូូវការនៃការគ្រប់គ្រងរូបិយវត្ថុ
      - បរិមាណរូបិយវត្ថុនិងការផ្គត់ផ្គង់រូបិយវត្ថុ (Ms) មានន័យថា ជាចំនួននៃរូបិយវត្ថុដែលមានគ្រប់គ្រងដោយមហាជនហើយប្រើប្រាស់វិលទៅវិញទៅមកនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឫនៅក្នុងទីផ្សារ ដែលប្រកបដោយ រូបិយវត្ថុ កាក់ ប្រាក់បញ្ញើរតាមតម្រូវការ និងប័ត្រក្រេឌីតដែលរូបិយវត្ថុទាំងនេះគេហៅថាបរិមាណរូបិយវត្ថុបែបចង្អៀត (M1) ចំនែកឯបរិមាណយ៉ាងទូលាយវិញនោះគឺមានដូចជា បរិមាណរូបិយវត្ថុបែបចង្អៀត ប្រាក់សន្សំ​ និងប្រាក់បញ្ញើរប្រចាំ (M2) ចំនែកឯ (M3)​ ប្រកបដោយ បរិមាណយ៉ាងទូលាយ និងសាច់ប្រាក់។
 ​  - តម្រូវការនៃការគ្រប់គ្រងរូបិយវត្ថុឫតម្រូវការរូបិយវត្ថុ​ (Md) ជាចំនួនឫបរិមាណរូបិយវត្ថុទាំងអស់ដែលប្រទេសមួយត្រូវការគ្រប់គ្រងនៅក្នុងខណៈពេលណាមួយ អ្នកសេដ្ឋវិទូក្រុមខ្លាសសិក បានសរុបថាបរិមាណនៃរូបិយវត្ថុគឺជាតួមួយដែលកំនត់តម្លៃនៃផលិតផល ដោយសារតែបរិមាណនៃរូបិយវត្ថុដែលផ្គត់ផ្គង់មានបរិមាណច្រើនជាងបរិមាណរូបិយវត្ថុដែលត្រូវការ (Ms>Md) នោះនិងធ្វើអោយរូបិយវត្ថុនិងត្រូវធ្លាក់តម្លៃ ហើយមានន័យថាកំរិតនៃតម្លៃទំនិញនិងត្រូវឡើងថ្លៃ ហើយផ្ទុយគ្នាវិញបើបរិមាណការផ្គត់ផ្គង់រូបិយវត្ថុទាបជាងបរិមាណនៃតម្រួវការ​ (Ms<Md) នោះនិងធ្វើអោយតម្លៃនៃរូបិយវត្ថុនិងកើនឡើង ហើយមានន័យថា កំរិតតម្លៃផលិតផលធ្លាក់ចុះ។

និយមន័យខ្លះនៃសេដ្ឋកិច្ច



និយមន័យនៃពាក្យខ្លះសេដ្ឋកិច្ច